This live radio is Powered by www.khiptv.com
Welcome to VODFM 100MHz
វិទ្យុដំបងគ្រញូង FM 100MHz
សមាគមន៌សង្រ្គោះជនទុគ៌ត
សមាគមន៏សង្រ្គោះជនទុគ៌តរបស់វិទ្យុដំបងគ្រញូងFM 100MHz ផ្សាយចេញ ពីវត្តលៀបក្រុងបាត់ដំបង ខេត្តបាត់ ដំបងបាន ប្រសូត្រឡើងនៅ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១០ ដោយមានវត្ថុបំណងសំខាន់ៗដូចខាងក្រោម
1. ផ្សព្វផ្សាយ គុណធម៌ព្រះពុទ្ធសាសនា មាន មេត្តា ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ករុណាអាណិត អាសូរ គ្នាទៅវិញទៅមក មុទិតា ត្រេកអររីករាយដាក់គ្នា ឧបេក្ខា តាំងចិត្តជាកណ្តាលរកគ្នា ទោះក្នុងស្ថានភាព បែបណា ក៏ដោយ ភាតរភាព រាប់អានគ្នាដូចបងប្អូនកូនចៅ សាមគ្គី រួបរួម គ្នា សច្ចះស្មោះត្រង់ សង្គហះជួយសង្រ្គោះ កតព្ញាូ ដឹងគុណ កតវេទី តបគុណ ខន្តី អត់ធន់ ជាដើម ។ល។ យោនិសោមនះសិការះធ្វើទុកក្នុងចិត្ត ដោយឧបាយ នៃប្រាជ្ញាត្រូវទំនង ។
2. អភិវឌ្ឍន៍ និងអភិរក្ស វប្បធម៌ ចែករំលេក សេចក្តីសុខ ដល់ខ្លួន និងអ្នកដទៃ ។
3. ខិតខំ ទាក់ទងសប្បុរសជន ដែលមានលទ្ធភាព ក្នុងភូមិ ឃុំ ស្រុក ខេត្តនានា ទាំងក្នុង និងក្រៅប្រទេសឲ្យជួយ នូវវត្ថុ សម្ភារះគ្រឿង ឧបភោគ បរិភោក ដូចជាសំពត់ខោ អាវ មុងភួយ កនេ្ទល ខ្នើយ បច្ច័យលុយកាក់ជាដើម ដល់ សមាគមន៍ សង្រ្គោះជនទុគត៌ ដើម្បីឲ្យសមាគមន៌យើង នាំយកអំណោយទាំងអស់នេះទៅជូនដល់ក្រុមគ្រួសារ ជនទុគ៌តទាំំងឡាយ រួមមានដូចជា កុមារកំព្រា ជនពិការ ចាស់ជរាឥតទីពឹង អ្នករងគ្រោះ ដោយទឹកលិច ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ រន្ទះបាញ់ អ្នកជំងឺសំរាកព្យាបាល ក្នុងមណ្ឌល សុខភាព អ្នករងគ្រោះព្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន ដែល កំពុងនៅក្នុងមណ្ឌលកែប្រែ សូម្បីអ្នកផ្ទុក ជម្ងឺអេដស៍ជាដើម ដល់កន្លែងតាម ភូមិ ឃុំ ស្រុកនានា ជាពិសេសជូនដល់កងទ័ពការពារជាតិ ។
4. រួបរួមសហការគ្នា ក្នុងទិសដៅពង្រឹងវប្បធម៌ សន្តិភាព ដោយហែតាមរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ជាប្រមុខ ។
5. ដើម្បីសំដែង នូវភាពជាប្រជារាស្រ្តល្អ របស់ព្រះរាជា ជាពលរដ្ឋល្អរបស់ប្រទេស ជាកូនចៅល្អរបស់ថ្នាក់ដឹកនាំ និងជាបរិស័ទល្អ របស់ ព្រះ សម្មាសម្ពុទ្ធ ។
6. ដោយយល់ឃើញថា ជីវិតគឺជាការរស់នៅរបស់ មនុស្ស យើងម្នាក់ៗ មិនទៀងមិនដឹងស្លាប់ថ្ងៃណា ម្យ៉ាងទៀត ការងារនេះ ជាការងារ មនុស្សធម៌ ជាមហាកុសលផល បុណ្យដ៏ថ្លៃថ្លា បំផុតដែលយើងត្រូវសន្សំ សម្រាប់ជា កំណប់ កបទុកក្នុងជីវិតប្រចាំថ្ងៃ នាបច្ចុប្បន្ន និងទៅអនាគត ។
7. ដើម្បីលើកឡើងនូវមហាកុសល ដែលកើតអំពី កុសល ចេតនាដ៏ស្រស់បំព្រងនេះ ប្រគេនថ្វាយ ជូនដល់បុព្វបុរស បុព្វការីជន ដែលមាន ឧត្តមគតិ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដោយបុណ្យកុសលនេះ ជួយ ឧបត្ថម្ភទេវតាជួយថែរក្សា សូមឲ្យបុព្វបុរស បុព្វការីជនទាំង អស់នោះ បានសុខសួស្តី ជ័យជំនះគ្រប់ប្រការ ។ ម្យ៉ាងទៀតដើម្បីបានបុណ្យកុសលឧទ្ទិសជូនដល់បុព្វការី ជនទាំងឡាយមានមាតា បិតា ដូនតា កុង ម៉ាជាដើម ដែលចែកឋានទៅកាន់បរលោក ។
អាស្រ័យហេតុនេះ អាត្មាភាពសូម អំពាវនាវដល់ សប្បុរស ជនទាំងអស់ដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស ទាំងអស់ ជួយឧបត្ថម្ភ ដល់សមាគមន៌នេះ ឲ្យមានដំណើរ ការទៅមុខបានទៀត ។
ព្រោះសមាគមន៍នេះ បានចុះចែកអំណោយដល់ជនគ្មាន ទីពឹង ចាស់ជរា បានចំនួន ៣ លើកមកហើយ
- លើកទីមួយ មានចំនួន ៣៣ គ្រួសារ
- លើកទីពីរ មានចំនូន ៧៦ គ្រួសារ
- លើកទីបី មានចំនូន ១១៥ គ្រួសារ ។
ហើយម្យ៉ាងទៀតយើងមានគម្រោង នឹងចែកអំណោយ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១១ ចំនួនអ្នកត្រូវមកទទួល អំណោយមានចំនួន ១៣៥ គ្រួសារ ក្នុងនោះមួយគ្រួសារ ទទួលបានប្រាក់ ចំនូន ១២ ០០០០៛ មីមួយកេះ ខោអាវ ទឹកត្រី ១យួរ ទឹកសីអ៊ីវ ១ យួរ អង្ករ ៣០ គ ក និងគ្រឿង ប្រើប្រាស់ ផ្សេងៗទៀត ដែលពីកម្មវិធីមាន ។
អាស័យដ្ឋាន ស្ថិតនៅក្នុង វត្តលៀប ភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រទេស កម្ពុជា៕
ទូរស័ព្ទលេខ: ០១២ ៩៥៦ ៨៩៣
០១៧ ៦៥៥ ៤៩៧
០៧៧ ៥២៦ ៦០៥
Web site : www.vodfm.com
E-mail : info@vodfm.comបាត់ដំបង ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១១
ប្រធាន
ព្រះគ្រូសច្ចវីរោ សុខ សុភាព
